25 July 2012

Beats Audio ប្រកាស​ទិញ​ហ៊ុន ២៥%​ពី HTC វិញ

| |
HTC Sensation XE

ថ្មីៗ​នេះ Beats Audio ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​កាស​​ត្រចៀក​ដ៏​ល្បី​ដែល​មាន​មូលដ្ឋាន​នៅ​ ទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិក បាន​ប្រកាស​ថា ខ្លួន​មាន​បំណង​ទិញ​យក​ហ៊ុន​ចំនួន​២៥ភាគរយ​​ពី​ហ៊ុន​សរុប​ចំនួន​៥០ភាគរយ​ដែល​ខ្លួន​បាន​លក់​ឲ្យ HTC ក្នុង​តម្លៃ​ជាង​៣០០លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​មក​វិញ។

យោង​តាម​សេចក្ដី​ប្រកាស​ខាង​លើ​បាន​ឲ្យ​ ដឹង​ថា Beats Audioចង់​ទិញ​ហ៊ុន​របស់​ខ្លួន​មក​វិញ ​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​គម្រោង​ពង្រីក​សក្ដានុពល ​របស់​ខ្លួន​ទូទាំង​ពិភពលោក តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Beats នឹង​ទុក​កន្លែង​ដ៏​រឹងមាំ​មួយ​សម្រាប់​ឲ្យ HTC ឈរ​ជើង​ដដែល។

បន្ទាប់​ពី​លក់​ហ៊ុន​ខាង​លើ​ឲ្យ Beats វិញ HTC នឹង​សល់​ហ៊ុន​ចំនួន​២៥ភាគរយ​ ទៀត​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ តៃវ៉ាន់​នេះ​មាន​សិទ្ធិ​ដាច់​មុខ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា Beats Audio សម្រាប់​បំពាក់​លើ​ទូរស័ព្ទ​ដដែល។

Smatphone របស់ HTC ដែល​បាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា Beats Audio មាន​ដូច​ជា៖ HTC Sensation XL (មាន​កាស Beats ភ្ជាប់​មក​ជាមួយ), HTC Sensation XE(មាន​កាស Beats ភ្ជាប់​មក​ជាមួយ),  HTC One X, HTC One S, HTC One V និង HTC Desire C ជា​ដើម៕

កាស Beats




តើអ្នកទាំងអស់គ្នាចូលចិត្តលេង Game ដែររឺទេ? ថ្មីៗនេះខ្ញុំបានបង្កើតទំព័រមួយសំរាប់ដាក់លក់ Game ថ្មីៗដែលសប្បាយលេងរូបភាពច្បាស់ HD.. សូមចុចទីនេះដើម្បីចូលទៅមើល Game ទាំងអស់នេះ


បើមានបញ្ហាចំពោះអត្ថបទខាងលើសូម Comment មកពូកយើង : ▬►♫♫ កូនខ្មែរអល ♫♫◄▬ (Group)





សូមគោរព និង សូមអរគុណប្រិយមិត្តដែលបានចូលទស្សនាគេហទំព័ររបស់យើងខ្ញុំ
សូមជួយចុច Like និង Share ដើម្បីអោយមិត្តភក្តិរបស់អ្នកបានដឹងថាមានអ្វីដែលថ្មីនៅក្នុង កូនខ្មែរអល


តើអ្នកពេញចិត្តអត្ថបទខាងលើនេះដែររឺទេ?​ អ្នកអាចបញ្ចេញមតិរបស់អ្នកនៅខាងក្រោមនេះបាន

សូមចូលរួមបញ្ចេញមតិចំពោះ​ កូនខ្មែរអល ផងណា...