30 September 2012

ពត៌មានអំពី ម្ចាស់គេហទំព័រ

| |

  • ​​ខ្ញុំបាទ Heng Apple​ ជានិស្សិតឆ្នាំទី3 នៅ សាកលវិទ្យាល័យ ស៊ីតិក​ ( Setec University ) ខ្ញុំបាទរៀនផ្នែក Design...!!! រាល់ថ្ងៃក្រៅពីការរៀនសូត្រខ្ញុំបានបើកកន្លែង បញ្ចូលបទភ្លេង និង អ៊ុតទូរស័ព្ទ មួយកន្លែងនៅម្តុំផ្សារ ឯករាជ្យ I ...!!! នេះគ្រាន់តែជាមុខរបរមួយរបស់ខ្ញុំ ដែលសំរាប់រកប្រាក់មកចាយវាយប្រចាំថ្ងៃ និងបង់ថ្លៃសាលាដោយខ្លួនឯងតែប៉ុននោះ វាមិនមែនជាមុខរបរដែលខ្ញុំប៉ងនោះទេ អ្វីដែលខ្ញុំប្រាថ្នានោះគឺអ្វីដែលខ្ញុំកំពុងសិក្សានេះហើយ ខ្ញុំចង់ក្លាយជាអ្នកឌីហ្សាញម្នាក់ដែលមានជំនាញ ដូច្នេះខ្ញុំបានប្តេជ្ញាថានិងខំប្រឹងរៀងដើម្បី អនាគតរបស់ខ្ញុំ ព្រោះខ្ញុំគិតថាមិនមានអ្នកណាអាចជួយយើងបាននោះទេ ក្រៅពីខ្លួនយើងផ្ទាល់។ 
  • រាល់ថ្ងៃខ្ញុំចូលចិត្តស្វែងយល់និងសិក្សាពី Internet ខ្លាំងណាស់ កាលពីមុនខ្ញុំតែងតែ Download និងបើកមើលវិបសាយរបស់គេជាច្រើន ហើយខ្ញុំក៏មានបំណងចង់ក្លាយជាម្ចាស់ គេហទំព័រមួយដោយខ្លួនឯងផ្ទាល់ ឥឡូវនេះអ្វីដែលខ្ញុំប៉ងពិតជាបានសម្រេចមែន នេះក៏ដោយសាការខិតខំព្យាយាមរបស់ខ្ញុំដែរ។  ខ្ញុំសូមប្រាប់ឲត្រង់ទៅចុះខ្ញុំមិនដែលសិក្សាពី អាយធី នោះទេ ខ្ញុំចេះបង្កើត វិបសាយនេះគឺដោយសារការស្វែងយល់ពី Internet ទាំងអស់។ វិបសាយដែលធ្វើអោយខ្ញុំចេះបង្កើតគេហទំព័រនោះគឺ​  www.itkonkhmer.com និង www.google.com
  • ខ្ញុំបង្កើតគេហទំព័រនេះឡើងក្នុងបំណង ចង់ចែករំលែកនូវអ្វីដែលខ្ញុំចេះ នឹងអ្វីដែលខ្ញុំអាចធ្វើបាន ជូនដល់កូនខ្មែរទាំងអស់គ្នា។ បើសិនជាមិត្តទាំងអស់គ្នាមាន ចម្ងល់ឫមានអ្វីចង់ឲខ្ញុំជួយអ្នកអាចប្រាប់ខ្ញុំបាន បើសិនជាខ្ញុំមានលទ្ធភាពអាចជួយបានខ្ញុំ ពេញចិត្តក្នុងការជួយអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាអាចសរសេរជា Comment ផ្ញើរមកខ្ញុំបាន តាមរយះ Facebook របស់ខ្ញុំផ្ទាល់ឈ្មោះ Heng Apple. ប៉ុន្តែខ្ញុំមិនហ៊ានសន្យាថាខ្ញុំអាចជួយបាន គ្រប់យ៉ាងនោះទេ តែអ្វីដែលខ្ញុំអាចជួយបានខ្ញុំនិងជួយ។
  • គេហទំព័ររបស់ខ្ញុំមានបទចំរៀង , Game & Software ( Computer & Phone ) Movie នឹង កម្មវិធីផ្សេងៗជាច្រើនទៀតសំរាប់ជូន មិត្តទាំងអស់គ្នាទាញយកបាន​ដោយសេរី...។
  • ខ្ញុំសូមណែនាំកម្មវិធីដែលសំខាន់ក្នុងការ Download អ្វីៗទាំងអស់ពីគេហទំព័រកូនខ្មែរអល នោះគឺកម្មវិធី Internet Download Manager  និង កម្មវិធី Torrent បើសិនជា Computer របស់អ្នកគ្មានកម្មវិធីនេះទេ នោះអ្នកនិងពិបាកក្នុងការ Download ជាពុំខាន...!!! ហើយចំពោះ Version ដែលចេញថ្មីៗ ខ្ញុំនិង Upload ជូនអ្នកទាំងអស់គ្នាទាញយករហូត...!!!
  • ជាចុងក្រោយខ្ញុំសូមផ្តាំទៅមិត្តយុវវ័យទាំងអស់គ្នា សូមអោយមិត្តទាំងអស់គ្នាខិតខំព្យាយាមរៀនសូត្រ និងស្តាប់បង្គាប់ម្តាយឳពុកផងណា រាល់ពាក្យព្រានប្រដៅរបស់គាត់គឺសុទ្ធតែដើម្បី អោយយើងដើរផ្លូវត្រូវទាំងអស់ មិនមានឳពុកម្តាយណាចង់អោយកូនដើរផ្លូវអាក្រក់នោះទេ ជឿខ្ញុំទៅណា...!!! ការដើរលេង រឺការមានស្នេហាអីនោះគឺមិនហាមឃាត់នោះទេ តែត្រូវតែចេះចែកពេលវេលាអោយច្បាស់ណា តែបើអាចជៀសវៀងបានក៏ល្អដែរណា...!!!

ជំនួយការក្នុង Post និង គ្រប់គ្រងក្នុងគេហទំព័រនេះគឺ Luy Chanbunrith



សូមជួយគាំទ្រ ▬►♫♫ កូនខ្មែរអល♫♫◄▬​ ផងណា....!!!

សូមអរគុណ.....!!!


Web site Konkhmerall.mp3




តើអ្នកទាំងអស់គ្នាចូលចិត្តលេង Game ដែររឺទេ? ថ្មីៗនេះខ្ញុំបានបង្កើតទំព័រមួយសំរាប់ដាក់លក់ Game ថ្មីៗដែលសប្បាយលេងរូបភាពច្បាស់ HD.. សូមចុចទីនេះដើម្បីចូលទៅមើល Game ទាំងអស់នេះ


បើមានបញ្ហាចំពោះអត្ថបទខាងលើសូម Comment មកពូកយើង : ▬►♫♫ កូនខ្មែរអល ♫♫◄▬ (Group)





សូមគោរព និង សូមអរគុណប្រិយមិត្តដែលបានចូលទស្សនាគេហទំព័ររបស់យើងខ្ញុំ
សូមជួយចុច Like និង Share ដើម្បីអោយមិត្តភក្តិរបស់អ្នកបានដឹងថាមានអ្វីដែលថ្មីនៅក្នុង កូនខ្មែរអល


តើអ្នកពេញចិត្តអត្ថបទខាងលើនេះដែររឺទេ?​ អ្នកអាចបញ្ចេញមតិរបស់អ្នកនៅខាងក្រោមនេះបាន

សូមចូលរួមបញ្ចេញមតិចំពោះ​ កូនខ្មែរអល ផងណា...